សង្កថា ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់កីឡាករដែលទទួលបានជ័យជំនះ ក្នុងការប្រកួតកីឡា អាស៊ាន ប៉ារ៉ាហ្គេម (ASEAN Para Games) លើកទី ៨ នៅ សិង្ហបុរី និងក្រុមកីឡាបាល់ទាត់ Cambodia All Stars
ពាក់លេខ ៩ រហូតមក ខ្ញុំរីករាយដែលបានជួបជាមួយនឹងកីឡាករ កីឡាការិនីរបស់យើង។ យើងមានការផ្លាស់ប្ដូរគ្នាមួយ នៅត្រង់ថា កីឡាករ កីឡាការិនី ស្លៀកឯកសណ្ឋានតាមបែបអ្នកធំ និងអង្គុយខាងក្រោម ដល់នាយករដ្ឋមន្រ្តីស្លៀកខោអាវកីឡា និងអង្គុយខាងលើ។ សូមបញ្ជាក់ថា កាលដែលខ្ញុំពាក់លេខ ៩ នេះ មិនមែនជាការពាក់ទៅតាម(អ្នកណាម្នាក់ទេ)។ ក្នុងក្រុម all stars អ្នកណាទាក់លេខ ៩? ចាន់ វឌ្ឍនាកា ឬ ប្រាក់ មុន្នីឧត្តម? ខ្ញុំមិនពាក់តាមទេ។ តាំងពីក្មួយឯងមិនទាន់(កើត) ពូពាក់លេខ ៩ ហើយ។ ពេលលេងកីឡាបាល់ទះ ក៏ពាក់លេខ ៩ ហើយពេលលេងកីឡាបាល់ទាត់ ក៏ពាក់លេខ ៩ ដែរ។ សូមមើលរូបភាពដែលបន្សល់ទុកកាលពីសម័យទសវត្សរ៍ ៨០។ ពេលលេង(កីឡា) ហើយចូលស្តាតអូឡាំពិកវ៉ៃបាល់ទះ ក៏ពាក់លេង ៩, បាល់ទាត់ ក៏ពាក់លេខ ៩ និងទាត់(បាល់)ចុងក្រោយនៅឆ្នាំ ២០១១ ជាមួយនឹងក្រុម(មនុស្ស)ចាស់មកពីថៃ (ពាក់)អាវហ្នឹងតែម្ដង។ បានសេចក្ដីថា អត់យកតាមអ្នកណាមួយទេ…