នាយករដ្ឋមន្រ្តីឡាវ ប្រាប់សម្តេចតេជោ ហ៊ុន សែន ព័ត៌មានប៉ះទង្គិចកងទ័ពនៅតាមព្រំដែន គឺជាពាក្យចចាមអារ៉ាម
FN ៖ លោក Thongloun SISOULITH នាយករដ្ឋមន្រ្តីឡាវ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ព័ត៌មាននៃការប៉ះទង្គិចគ្នារវាងកងទ័ពឡាវ និងកម្ពុជា នៅតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរក្នុងខេត្តស្ទឹងត្រែងគ្រាន់តែជាពាក្យចចាមអារ៉ាម តែប៉ុណ្ណោះ។ ការបញ្ជាក់របស់នាយករដ្ឋមន្រ្តីឡាវ បានធ្វើឡើងក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពនារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ។ ក្នុងជំនួបនោះលោក Thongloun SISOULITH បានលើកឡើងពីការងារពាក់ព័ន្ធកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានកិច្ចសហប្រតិបត្តិការគ្នាល្អជាបងប្អូន ហើយអ្វីដែលថ្នាក់ដឹកនាំកំពូលទាំងពីរបានព្រមព្រៀង និងបានចុះហត្ថលេខារួចហើយ គឺការងារទាំងនោះ កំពុងតែដំណើរការទៅមុខ ប្រសិនបើមានកិច្ចការណាដែលមិនទាន់ដំណើរការ គឺភាគីទាំងពីរនឹងពិនិត្យមើលឡើងវិញឲ្យបានឆាប់។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាឡាវជាបងប្អូនគ្នា និងជាមិត្ត ហើយក៏កំពុងសហការគ្នាយ៉ាងល្អ។ ទន្ទឹមនឹងនោះ សម្តេចតេជោ បានឯកភាពជាមួយលោកនាយករដ្ឋមន្ត្រីឡាវក្នុងការពិភាក្សាជំរុញការងារទាំងឡាយណាដែលនៅសេសសល់ ដែលបានព្រមព្រៀងគ្នារួច ឲ្យមានការវិវឌ្ឍន៍ឆាប់រហ័សទៅមុខទៀត ជាពិសេសដើម្បីសម្រួលឲ្យប្រជាជនរស់ នៅតាមព្រំដែនបានធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកបាន និងប្រកបរបរផ្សេងៗកាន់តែងាយស្រួល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរអោយកាន់តែប្រសើរឡើងឡើង។ លោករដ្ឋមន្រ្តីបន្តថា ព័ត៌មានប៉ះពាល់គ្នារវាងកម្ពុជា និងឡាវ នៅតំបន់ព្រំដែន នាពេលកន្លងមកគ្រាន់តែជាពាក្យចរចាមអារ៉ាមប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា…