មន្ត្រីកាំកុងផែស្ងួតចុងទីភ្នំពេញ បន្តចុះពិនិត្យប្រេងខ្យងម៉ាក់ Yuan រកជាតិគីមី និងទឹកដោះគោ តាមស្តារម៉ាត, ផ្សារទួលស្វាយព្រៃ និងផ្សារទួលទំពូងដែលក្លែងស្លាកសញ្ញា
FN ៖ ដោយយោងតាមរបាយការ ពីនាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសារណៈ ស្តីពីការកឃើញសារធាតុគីមីហាមឃាត់ (Propyl Para Hydroxy Penzoate) ប្រើក្នុងផលិតផលម្ហូបអាហារ មាននៅក្នុងផលិតផល គ្រឿងផ្សំ ប្រេងខ្យងម៉ាក Yuan’s ជាសារធាតុគីមីសម្រាប់ថែរក្សា ផលិតផលឲ្យមានអាយុកាលវែង។ ហេតុនេះដោយមានការណែនាំពី លោកប្រធានសាខាកាំកុងត្រូលផែស្ងួត បានឲ្យមន្រ្តីកាំកុងត្រូលចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យនៅតាមហាងលក់ទំនិញ ផ្សារមួយចំនួន កំពុងតាំងលក់នូវផលិតផល ម្ហូបអាហារប្រេងខ្យង និងទំនិញផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដើម្បីធ្វើការទប់ស្កាត់ ការតាំងលក់ ចែកចាយ ការនាំចូលផលិតផលប្រេងខ្យងម៉ាក Yuan’s ពីក្រៅប្រទេស។ មន្ត្រីកាំកុងត្រូល បានបញ្ជាក់ថា សកម្មភាពឃ្លាំមើលផលិតផលម្សៅទឹកដោះគោ នៅលើទីផ្សារ មន្រី្ដសាខាកាំកុងត្រូលផែស្ងួតបានធ្វើ ការណែនាំផ្សព្វផ្សាយ លើកកម្ពស់ការបំបៅដោះម្តាយចាប់ពី ០ខែដល់ ០៦ខែ ឬ១២ខែ មន្រ្តីបានចុះអនុវត្ត អនុក្រឹត្យលេខ១៣៣ ពាក់ព័ន្ធម្សៅទឹកដោះគោ និងចុះត្រួតពិនិត្យនៅតាមទីតាំងមួយចំនួនក្នុងខណ្ឌទួលគោក។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ក្រុមការងារកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានចេញប្រតិបត្តិការចុះពិនិត្យនៅតាមហាងលក់ទំនិញផ្សេងៗដូចជាហាង ប៊ីប៊ីឃែរ ហាងហាកលី និងផ្សារទួលទំពូង ជាលទ្ធផលបានរកឃើញម្សៅទឹកដោះគោ…