សេចក្តីដកស្រង់សង្កថាក្នុងការសំណេះសំណាលជាមួយបងប្អូនខ្មែរនៅប្រទេសអូស្រ្តាលី
ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ! ឯកឧត្តម លោកជំទាវ លោក លោកស្រី ពិសេសបងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! ការគាំទ្រស្វាគមន៍ បង្ហាញអំពីការគាំទ្រជាតិសាសន៍ខ្លួនឯង ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយខ្លំាងណាស់ ដែលបានជួបប្រាស្រ័យជាមួយបងប្អូន ដែលរស់នៅក្នុងអូស្ត្រាលី និងណូវ៉ែលហ្សេឡង់។ ហើយខ្ញុំពិតជាមានការរីករាយ ព្រមទំាងគោរពទៅដល់ប្អូនទំាងអស់ ដែលធ្វើដំណើរមកពីទីឆ្ងាយ តំាងពីណូវ៉ែលហ្សេឡង់ មិនត្រឹមតែណូវ៉ែលហ្សេឡង់ទេ សូម្បីតែអូស្ត្រាលីខ្លួនឯង ក៏មានរដ្ឋខុសៗគ្នាដែលមកពីទីឆ្ងាយ ក្នុងកម្មវិធីនេះ ដើម្បីទទួលស្វាគមន៍គណៈប្រតិភូ ហើយក្នុងនោះ មានខ្លួនខ្ញុំផ្ទាល់។ នេះក៏បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះមាតុភូមិរបស់ខ្លួន ព្រោះថាដំណើររបស់ខ្ញុំមកកាន់ទីនេះ មិនមែនជាដំណើរឯកជននោះទេ ប៉ុន្តែជាដំណើរផ្លូវរដ្ឋ ដូច្នេះការដែលបងប្អូនស្វាគមន៍ខ្ញុំ គឺបង្ហាញអំពីការគាំទ្រ មិនមែនជាការប្រឆំាងជាតិសាសន៍របស់ខ្លួនទេ។ ការប្រឆំាងចំពោះ ហ៊ុន សែន គឺមានតម្លៃស្មើនឹងការប្រឆំាងជាតិសាសន៍របស់ខ្លួនឯង ព្រោះដំណើររបស់ ហ៊ុន សែន គឺមិនមែនដំណើរឯកជន ហើយក៏មិនមែនជាដំណើរទស្សនកិច្ចទេសចរណ៍នោះដែរ។ ត្រូវយល់ន័យកន្លែងនេះអោយច្បាស់។ បើសិនជាដំណើររបស់ខ្ញុំជាឯកជន ហើយចេញមកធ្វើការស្វាគមន៍ នោះគឺជាការស្វាគមន៍បែបឯកជន។ ប៉ុន្តែ ដំណើរផ្លូវរដ្ឋ នៅពេលដែលមានចេញស្វាគមន៍ គឺជាផ្តល់កិត្តិយសឲ្យជាតិឯណោះវិញទេ មិនមែនត្រឹមតែ ហ៊ុន សែន ទេ…