សំណួរចម្លើយ ក្រោយបញ្ចប់សន្និសីទកាសែត ស្តីពី ជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (new coronavirus) នៅក្នុងប្រទេសកម្ពុជា
ដើមអំពិល៖ … សុំទោសសម្ដេចចំពោះកំហុសឆ្គងម្សិលមិញ។ ខ្ញុំបាទមានសំណួរ ២ ទាក់ទងនឹងបញ្ហានេះ ១. តើរាជរដ្ឋាភិបាលបានត្រៀមលក្ខណៈកញ្ចប់ថវិកាចំនួនប៉ុន្មាន ដើម្បីទប់ស្កាត់ ដែលយើងមិនអាចដឹងរយៈពេលនៃការរីករាលដាលនៃជំងឺនេះនៅក្នុងប្រទេសកម្ពុជា? ទី ២ តើសម្ដេចអាចមានការបង្កើតគណៈកម្មការចំពោះកិច្ចណាមួយ ដើម្បីតាមដាន និងវាយតម្លៃទៅលើផលប៉ះពាល់ ដែលអាចកើតមានទៅលើសង្គម សេដ្ឋកិច្ច ទេសចរណ៍ នៃប្រទេសកម្ពុជា នៅពេលយើងជួបនូវបញ្ហា ដែលសកលលោកកំពុងប្រឈម? សម្តេចតេជោ៖ អរគុណ! ដែលចេះសុំទោសហ្នឹងត្រឹមត្រូវហើយ ព្រោះខ្លួនយើងវាផ្សាយខុស។ ថ្ងៃក្រោយបទពិសោធន៍ ដើមអំពិល ហ្នឹងក៏ល្មមសមរម្យហើយ សារព័ត៌មានល្បីនឹងគេដែរ ប៉ុន្ដែផ្សាយព័ត៌មានខុស។ … អរគុណដែលចេះដឹងកំហុស។ ឥឡូវ សំណួរទី១ សួរថាថវិកាប៉ុន្មាន? ខ្ញុំមិនបញ្ជាក់ថាថវិកាប៉ុន្មានទេ ក៏ប៉ុន្ដែដើរដល់ណា? គឺរាជរដ្ឋាភិបាលនឹងចំណាយដល់នោះ។ ហ្នឹងខ្ញុំបញ្ជាក់តែប៉ុណ្ណឹងគ្រប់គ្រាន់ មិនចាំបាច់បញ្ជាក់ទំហំទេ ថាត្រូវចាយ ១០០ លាន ២០០ លាន ៣០០ លាន ឬ ១០០០ លាន រដ្ឋាភិបាលមានលុយក្នុងដៃ ដើម្បីនឹងចាយ ព្រោះមិនអាចទុកឱ្យប្រជាជនស្លាប់ដោយខ្វះការទទួលខុសត្រូវទេ។ រដ្ឋាភិបាលមានលុយ ប៉ុន្ដែ…