សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ DIN BELL ARMANDE អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋកាមេរូន

នៅរសៀលថ្ងៃ ព្រហស្បតិ៍ទី ២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ DIN BELL ARMANDE អនុប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋកាមេរូន ក្នុងឱកាសដែល លោកជំទាវ អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សានោះ គឺបានជជែកពិភាក្សាគ្នាច្រើនទៅលើ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្បិតថាបច្ចុប្បន្ននេះ ប្រទេសទាំងពីរនៅមិនទាន់មានទំនាក់ទំនងគ្នាច្រើនជាមួយគ្នាប៉ុន្មាននោះទេ ក៏ប៉ុន្តែនៅពេលនេះ ជាឱកាសនៃការចាប់ផ្ដើមទំនាក់ទំនងរវាងប្រទេសទាំងពីររ ទាំងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ និងការផ្សារភ្ជាប់ទៅលើវិស័យសំខាន់ៗមួយចំនួនដែលអាចធ្វើទៅបាន។ ក្នុងនោះស្នាក់ដឹកនាំទាំងពីរក៏បានជជែកពិភាក្សាគ្នាអំពីរ ការបង្កើតឱ្យមានក្រុមមិត្តភាពរវាងសមាជិកសភារវាងប្រទេសទាំងពីររ។ ជាមួយគ្នានោះ សម្ដេចតេជោ និងលោកជំទាវអនុប្រធានព្រឹទ្ធសភាកាមេរូន ក៏បានជជែកអំពីរទំនាក់ទំនង ក៏ដូចជាធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលប្រទេសទាំងពីររ បង្កើតនូវទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា ដើម្បីមានឱកាសធ្វើកិច្ចការងារផ្សេងៗជាច្រើនទៀតនាពេលខាងមុខ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Sultan Baktiar Najamudin ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Sultan Baktiar Najamudin ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ ឯកឧត្តមប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានកោតសរសើរចំពោះការរៀបចំរបស់កម្ពុជាក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលប្រារព្ធឡើងនៅពេលនេះ។ ឯកឧត្តមក៏បានកោតសរសើរពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោ អំពីការត្រៀមខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី៣ បន្ទាប់ពីកម្ពុជា។ ឯកឧត្តមក៏មានការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះ សន្និសីទដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ ដែលមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំជាច្រើននៅទូទាំងពិភពលោក។ ដោយឡែកចំពោះក្របខណ្ឌទ្វេភាគីរវាងស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងឥណ្ឌូនេស៊ី ក៏មានការពង្រឹងបន្ថែមទៀតផងដែរ។ ហើយអ្វីដែលជាការកត់សម្គាល់នោះ ភាគីទាំងពីរក៏បានជជែកទៅលើទំនាក់ទំនងនៃការបង្កើតវេទិកាព្រឹទ្ធសភារបស់អាស៊ាន តែកន្លងមកក៏ជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោផងដែរ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ីដែលបានអញ្ជើញចូលរួមនៅក្នុងសន្និសីទដ៏មានសារៈសំខាន់នៅពេលនេះ និងអរគុណចំពោះការវាយតម្លៃ និងកោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា។…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៊ី

នៅអគារពន្ធដារជាតិ នារសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្សី ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សានោះ អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្សី បានសម្ដែងនូវការកោតសរសើរចំពោះកម្ពុជា ដែលមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមក៏បានកោតសរសើរកម្ពុជាចំពោះកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។ ឯកឧត្តមក៏បានសម្ដែងនូវការពេញចិត្ត ចំពោះសម្ដេចតេជោដែលជាមេដឹកនាំដ៏ឆ្នើមមួយរូបរបស់កម្ពុជា ហើយកន្លងមក កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ។ នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានកោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា និងចំពោះតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ សម្ដេចតេជោក៏បានអរគុណចំពោះឯកឧត្តម អនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ដែលបានចំណាយពេលវេលាអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោអំពីការត្រៀមលក្ខណៈទទួលស្វាគមន៍សម្ដេចតេជោក្នុងការអញ្ជើញបំពេញទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ីនៅពេលខាងមុខផងដែរ ដែលក្នុងនោះថ្នាក់ដឹកនាំនៃសហព័ន្ធរុស្ស៊ី នឹងរង់ចាំទទួលស្វាគមន៍វត្តមានរបស់សម្ដេចតេជោ នៅពេលខាងមុខ ដើម្បីបន្តរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី…