សម្តេចតេជោ ហ៊ុន សែន ប្រាប់បារាំងថា នឹងរៀបចំព្រំដែនឲ្យចប់សព្វគ្រប់ពេលសម្តេចធ្វើជានាយករដ្ឋមន្ត្រី កុំឲ្យបញ្ហាបន្តដល់កូនខ្មែរជំនាន់ក្រោយ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់ឯកអគ្គរដ្ឋចប់អាណត្តិរបស់បារាំងថា សម្តេចនឹងប្រឹងប្រែងរៀបចំព្រំដែនកម្ពុជា ជាមួយបណ្តាប្រទេសជិតខាងឲ្យបានចប់សព្វគ្រប់ ក្នុងពេលសម្តេចធ្វើជានាយករដ្ឋមន្រ្តី ដើម្បីកុំឲ្យបញ្ហាព្រំដែននេះបន្តភាពចម្រូងចម្រាស់ ដល់កូនខ្មែរជំនាន់ក្រោយបន្តទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពេលសម្តេចជួបសំណេះសំណាល ការងារជាមួយលោក ស្យង់ ក្លូដ ពាំប៊ឺស (Jean claude Bimboeuf) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិការងាររបស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ។ បើតាមលោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតបារាំង គឺបានពិភាក្សាជាច្រើនពីការពង្រីកចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង។ ភាគីទាំងពីរ ក៏បានពិភាក្សាការងារពង្រឹង កិច្ចសហប្រតិបត្តិការ, ការពង្រឹង និងពង្រីកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការពង្រឹងភាពជាដៃគូ។ បញ្ហាព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង ជាពិសេសជាមួយប្រទេសវៀតណាម ក៏ត្រូវបានលើកយកមកជជែកផងដែរនៅក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និងលោកឯកអគ្គរដ្ឋទូតបារាំង។ នេះបើតាមការបញ្ជាក់ថា របស់ស្រ៊ី…