ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចសំណេះសំណាលជាមួយយុវជនអាស៊ាន-ជប៉ុន ជិត ៤០០នាក់ នៅវិមានសន្តិភាព
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយយុវជនអាស៊ាន-ជប៉ុន ៣៦២នាក់នាក់ ដែលនឹងត្រូវស្នាក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងច្រើនពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាពីស្ថានភាពដ៏ក្រលំបាកក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបញ្ហារបស់សហគមន៍អាស៊ាន។ ខាងក្រោមនេះ គឺជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងកិច្ចសំណេះសំណាលនាព្រឹកនេះ៖ * ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងតំណាងឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូល សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់យុវជនអាស៊ាន និងជប៉ុន ដែលបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា។ * នៅចំពោះមុខយុវជនវៀតណាម សម្តេចតេជោ ហ៊ុន សែន បានថ្លែងចូលរួមសោកស្តាយ និងការរំលែកមរណទុក្ខចំពោះការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋវៀតណាម ដោយសារគ្រោះខ្យល់ព្យុះ។ * សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំជប៉ុន ដែលបានដាក់ចេញចក្ខុវិស័យក្នុងការបង្កើតនាវាយុវជនអាស៊ាន-ជប៉ុន ដែលជាចក្ខុវិស័យដ៏ល្អមួយសម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងយុវជនអាស៊ាន និងជប៉ុន។ * សម្តេចតេជោ…