សម្តេចតេជោ ហ៊ុន សែន រំលឹកថា បើអាមេរិក បើកទិដ្ឋការជូនដល់មន្រ្តីកម្ពុជាដូចដើមឡើងវិញនោះ ការបន្តរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួននៅកម្ពុជា នឹងបន្តឡើងវិញ
FN ៖ ខណៈកំពុងមានវត្តមាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកប្រាប់ទៅកាន់សហរដ្ឋអាមេរិកវិញថា បើសិនជាអាមេរិកបើកទិដ្ឋការជូនដល់មន្រ្តីកម្ពុជាដូចដើមឡើងវិញនោះ ការបន្តរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅកម្ពុជាសម័យសង្រ្គាម នឹងបន្តឡើងវិញដូចការអនុវត្តកន្លងមក។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច បានទទួលជួបពិភាក្សាការងារជាមួយលោក អាឡេកសាន់ឌ័រ ហ្វេលមែន (Alexander Feldman) ប្រធាន និងជានាយកប្រតិបត្តិ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ដែលកិច្ចពិភាក្សានោះ បានផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងដល់ទំនាក់ទំនងវិនិយោគិនអាមេរិក និងកម្ពុជា។ ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើសហរដ្ឋអាមេរិក បើកទិដ្ឋការជូនដល់មន្រ្តីកម្ពុជាដូចដើមឡើងវិញនោះការបន្តរុករកអដ្ឋិធាតុទាហានបាត់ខ្លួនអាមេរិក នឹងបន្តឡើងវិញដូចអ្វីដែលយើងធ្លាប់បានអនុវត្តរួមគ្នាកាលពីពេលមុន។ កិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្ន ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក បន្ទាប់ពីសហរដ្ឋអាមេរិក បានផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2…