សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-ឥណ្ឌូនេស៊ី ពង្រីកទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌
FN៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យកម្ពុជា និងឥណ្ឌូនេស៊ី ពង្រឹងពង្រីកទំនាក់ទំនងជាមួយគ្នាកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌។ ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ពាន់ មហារ៉ានី រដ្ឋមន្រ្តីសម្របសម្រួលអភិវឌ្ឍន៍មនុស្សជាតិ និងកិច្ចការវប្បធម៌របស់ឥណ្ឌូនេសុី នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ បានអនុញ្ញាតឲ្យ លោកជំទាវ នៅវិមានសន្តិភាព។ បើតាមលោកលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងជំនួបនោះលោកស្រី ពាន់ មហារ៉ានី បានគោរពជម្រាបជូនសម្តេចតេជោពីគោលបំណងរបស់លោកស្រីមកកាន់កម្ពុជា។ លោកស្រ្តី បានលើកឡើងថា ដំណើរមកកាន់កម្ពុជានៅពេលនេះ ដើម្បីចូលរួមកម្មវិធីខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលទំនាក់ទំនងនេះ បានបន្សល់ទុកដល់ជំនាន់ក្រោយដោយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ផង និងអតីតប្រធានាធិបតីស៊ូកាណូ។ លោកស្រី បានអំណរគុណជ្រាលជ្រៅជាទីបំផុតចំពោះការចូលរួមយ៉ាងច្រើនអធិកអធ័ម អំពីថ្នាក់ដឹកនាំកម្ពុជា នៅក្នុងកម្មវិធីនៃខួបនៃទំនាក់ទំនងការទូតនេះ។ លោកស្រី បានជម្រាបជូនសម្ដេចតេជោផងដែរថា ពីការជ្រើសរើសយកថ្ងៃទី១៣…