សម្តេចតេជោ៖ “ខ្ញុំឈប់ជក់បារី ២២ ខែហើយ”
ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ ក្នុងសារតាមហ្វេសប៊ុក ដែលរំលឹកពីប្រវត្តិនៃការជក់ និងឈប់ជក់បារី សម្តេចតេជោ ហ៊ុន សែន បានសរសេរ “ថ្ងៃទី ២៨ មករា ២០១៦ នេះ ចៅស្រីរបស់ខ្ញុំមានវ័យគ្រប់ ១៦ ឆ្នាំ។ កាដូធំជាងគេសម្រាប់នាង គឺខ្ញុំបានបំពេញតាមការសន្យាដែលថាពេលមានចៅ គឺខ្ញុំឈប់ជក់បារី”។ សម្តេចបានរំលឹក ថា គិតពី ខែ មីនា ឆ្នាំ ២០១៤ មកទល់បច្ចុប្បន្ននេះ មានរយៈពេល ២២ ខែហើយ ដែលសម្តេចផ្តាច់បារីចោលបានទាំងស្រុង ហើយក៏លែងបារម្ភថា ចៅៗទទួលផលប៉ះពាល់ដោយផ្សែងបារីទៀតហើយ។ សម្តេចបញ្ជាក់ថា ពីមុន សម្តេចតែងតែរត់ចេញ ឬពន្លត់បារីចោលភ្លាម ពេលចៅៗមកលេងម្តងៗ ឬពេលដែលសម្តេចទៅលេងចៅវិញ។ ជាមួយនឹងការអំពាវនាវចំពោះប្រជាជនដែលបាន និងកំពុងជក់បារី អោយឈប់ជក់បារី ព្រមទាំងចំពោះយុវជន/នារី ដែលមិនទាន់ចេះជក់បារី កុំរៀនជក់បារី ដែលមិនគ្រាន់តែសន្សំប្រាក់កាសប៉ុណ្ណោះទេ ប៉ុន្តែដើម្បីសុខភាពផ្ទាល់ខ្លួនម្នាក់ៗ ក្រុមគ្រួសារយើង មិត្តភ័ក្តរួមប្រាស្រ័យការងារជាមួយយើង សហគមន៍យើង…