សម្តេចតេជោ ហ៊ុន សែន ទម្លាយអាថ៌កំបាំងរឿងអាស្រូវផ្លូវភេទបុគ្គលិកស្រីម្នាក់របស់អង្គការ Global Witness !
FN ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រតិកម្មខ្លាំងៗនិងហៅ «អង្គការ Global Witness និងបក្សពួក ល្មមឈប់ល្ងង់ និងឆ្កួត ព្រមទាំងកុំមកប្រឆាំងជាមួយខ្ញុំទាំងឆ្កួតលីលា»នោះ, នៅរសៀលថ្ងៃទី២០ ខែមករាដដែលនេះសម្តេចតេជោ ហ៊ុន សែន បានបន្តទម្លាយអាថ៌កំបាំង អាស្រូវផ្លូវភេទបុគ្គលិកស្រីម្នាក់របស់របស់អង្គការ Global Witness ដែលលួចសាហាយជាមួយប្តីគេ, ដល់ពេលប្រពន្ធគេរករឿងដល់ផ្ទះបែរជាចោទថា អ្នករកស៊ីកាប់ឈើទៅរករឿង។ សម្តេចបានបន្តថា ករណីនេះស្ថានទូតអង់គ្លេសក៏បានដឹងរឿងនេះដែរ។ សម្តេចតេជោ ហ៊ុន សែន បានទម្លាយនៅលើ Comment Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «រឿង Global Witness ចាប់ផ្តើមពីបុគ្គលិកស្រី ម្នាក់ខ្មែរ កាត់បារាំងទៅធ្វើការនៅកម្ពុជាទៅលួចសាហាយជាមួយប្តីគេដល់ប្រពន្ធគេទៅតាម រករឿងដល់ផ្ទះបែជាចោទថា អ្នករកស៊ីកាប់ឈើទៅរករឿង។ ពេលនោះទូតអង់គ្លេសក៏ដឹងរឿងនេះ។ រឿងអាស្រូវផ្លូវភេទគេបង្វែរទៅជារឿងផ្សេងពិតជាថោកទាបមែន។ បុគ្គលិកស្រីនោះម្តាយខ្មែរឪពុកបារាំង»។ នៅរសៀលថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារចេញពីទីក្រុង Davos ប្រទេសស្វីសថា «សូមផ្តាំទៅអង្គការក្លូបលវិចណេស និងបក្សពួក ល្មមឈប់ល្ងង់…