ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ អាគារហ្វឹកហ្វឺនជំនាញចារកម្ម
FN ៖ នៅព្រឹកថ្ងៃអង្គារ៍ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ អាគារហ្វឹកហ្វឺនជំនាញចារកម្ម និងបុកគ្រឹះសាងសង់សាលប្រជុំ នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាមួយការសម្ពោធដាក់ឲ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៃសាលាហ្វឹកហ្វឺនផ្នែកចារកិច្ច សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានរំលឹកឡើងវិញ ពីកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពកាលពី ៣៨ឆ្នាំមុន។ សម្តេចតេជោ ហ៊ុន សែន រំលឹកថា ពេលនេះកាលពី៣៨ឆ្នាំមុន គឺកងទ័ពបាននិងកំពុងតស៊ូយ៉ាងអង់អាចក្លាហានរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ * សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កងទ័ពគ្រប់ប្រភេទ ត្រូវរួមគ្នាបន្តថែរក្សា និងអនុវត្តន៍គោលការណ៍ឃឿនការពារជាតិ របស់ប្រជាជនឲ្យបានជាប់លាប់ និងម៉ឹងម៉ាត់បំផុត។ * សម្តេចបានថ្លែងថា បើគ្មានឃឿនការពារជាតិប្រជាជន ហើយកងទ័ពនៅដាច់ដោយឡែក ក៏នឹងគ្មានន័យអ្វីនោះដែរ។…