លោក គឹម សន្ដិភាព៖ ការអនុវត្តផ្ទុយពីច្បាប់ស្តីពីការបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌបន្ថែម បើជាបទល្មើសព្រហ្មទណ្ឌ
FN ៖ ស្របពេលដែលយុទ្ធនាការស្វែងរកសំឡេងឆ្នោត ដែលនឹងចូលមកដល់នៅថ្ងៃស្អែកនេះ, អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បានប្រកាស ក៏ដូចជាព្រមានដល់គណបក្សនយោបាយទាំងអស់ ប្រសិនបើអនុវត្តផ្ទុយពីច្បាប់ស្ដីពីការបោះឆ្នោត នឹងទទួលទោសតាមច្បាប់ ហើយប្រសិនបើជាបទល្មើសនោះជាបទល្មើសព្រហ្មទណ្ឌ នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌផងដែរ។ លោក គឹម សន្ដិភាព បានប្រកាសយ៉ាងដូច្នេះថា៖ «អំពើណាមួយដែលបានអនុវត្តផ្ទុយពីច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នោះទោសប្បញ្ញត្តិដែលមានចែងក្នុងច្បាប់នេះនឹងត្រូវអនុវត្ត ហើយអំពើនោះក៏នឹងត្រូវទទួលការផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌបន្ថែមទៀត ប្រសិនបើអំពើនោះ ជាបទល្មើសដែលមានចែងក្នុងច្បាប់ព្រហ្មទណ្ឌផងដែរ!»។ នេះបើតាមលោក គឹម សន្ដិភាព ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។ សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយសកម្មភាព ដើរឃោសនានេះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើតែ២ដងប៉ុណ្ណោះ ក្នុងអំឡុងពេល១៤ថ្ងៃនេះ។ ដោយឡែកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ នៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧…