លោក ហ៊ុន ម៉ាណែត៖ វិស័យសុខាភិបាលនៅកម្ពុជា បច្ចុប្បន្នស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ និងពិភពលោក
FN ៖ លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបរណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងថា វិស័យសុខាភិបាលនៅកម្ពុជា បានដើរស្មើមុខស្មើមាត់ជាមួយ បណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោក ទោះបីកម្ពុជាទើបឆ្លងផុតពីភ្លើងសង្គ្រាមស៊ីវិល ក្នុងរយៈពេលយ៉ាងខ្លីក៏ដោយ។ លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាព ពិធីប្រគល់សញ្ញាបត្រដល់ថ្នាក់វេជ្ជបណ្ឌិត ទន្តបណ្ឌិត បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូននិស្សិតជ័យលាភី នៅសាកលវិទ្យាល័យ អន្តរជាតិ (IU) ចំនួន៤៣១នាក់ ដោយមានការចូលរួមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក កឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ផងដែរ។ លោក ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ក្រោមដំបូលសន្តិភាពបច្ចុប្បន្ននេះ វិស័យសុខាភិបាល យើងជាខ្មែរឥឡូវទៅបរទសស្មើមុខ ស្មើមាត់»។ លោក ហ៊ុន ម៉ាណែត បានបន្តថា បើប្រៀបធៀបកាលពិអតីតកាលនិស្សិតខ្មែរ…