សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកអង្គស្នួល ខេត្តកណ្តាល
ពូនិយាយរឿងបាល់បន្ដិចចុះ ព្រោះជាដំណាក់កាល World Cup ហ្នឹង ត្រូវនិយាយរឿងបាល់ អត់ដូចមួយនោះ និយាយពីចលនាអោយកងទ័ពបះបោរស្អីណាទៀតហើយ។ មកដល់ពេលនេះ ពូឈ្នះដៃគូរបស់ពូដែលភ្នាល់ជាមួយគ្នា តាំងពីឆ្នាំ ១៩៩៨ មក ២០ ឆ្នាំហើយ។ ឥឡូវពូឈ្នះដល់ទៅ ១៧ ប្រកួត … តើអ្នកណានឹងលើកពាន World Cup? ចាប់ Uruguay ទៅ ប៉ុន្តែប្រយ័ត្នស៊ីសៀង។ រឿងស៊ីសៀងនេះ ម្សិលម្ង៉ៃ មិនដឹងយ៉ាងម៉េច បានជាមីងចាប់ផ្ដើមយកសៀងមកឲ្យពូ រួចហើយពូថា ទេ! អ្នកចាញ់បាល់កំពុងស៊ីសៀង អ្នកឈ្នះបាល់ស៊ីស៊ុប ហើយម៉េចក៏យកសៀងមក? យកសៀងមកឲ្យពូចុចជាមួយត្រសក់។ ថ្ងៃនេះ ក្មួយៗថើបពូ មិនដឹងថា ថ្ពាល់ពូផ្អែម ឬក៏ជូរ? ប៉ុន្តែរឿងជូរ រឿងផ្អែម វាមិនសូវជាអីប៉ុន្មានទេ រឿងធំជាងគេ គឺក្រែមជាប់អាវ។ ប៉ុន្តែ មីងមិនប្រកាន់ទេក្មួយៗ នៅពេលដែលពូមកអញ្ចឹង ជាប់ក្រែមទាំងខ្នង ជាប់ក្រែមទាំងមុខ ជាប់ក្រែមទាំងស្អីៗ អត់ប្រកាន់ទេ ប៉ុន្តែបើអត់មានកម្មវិធីអី ស្រាប់តែមកវិញជាប់ក្រែម។…