លោក ហ៊ុន ម៉ាណែត ជាមនុស្សចាស់ទុំ ចក្ខុវិស័យវែងឆ្ងាយ ដូចឪពុក
FN ៖ រដ្ឋាភិបាលចិន បានប្រកាសគាំទ្រយ៉ាងមុតមាំចំពោះអ្នកបន្តវេណរបស់កម្ពុជា ហើយបានចាត់ទុកលោកបណ្ឌិត ហ៊ុន មា៉ណែត ជាអ្នកបន្តវេណមានភាពចាស់ទុំ និងមានចក្ខុវិស័យវែងឆ្ងាយ ដូចនឹងសម្តេចតេជោ ហ៊ុន សែន ដែលជាឪពុកផងដែរ។ ការប្រកាសនេះត្រូវបានធ្វើឡើងដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២នេះ។ លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ Fresh News ថា នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី បានពិភាក្សាផ្តោតជាសំខាន់ទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។ សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក វ៉ាង យី បានគូសបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលចិន បន្តគាំទ្រយ៉ាងរឹងមាំចំពោះនយោបាយផ្ទៃក្នុង…