ជំនួបនិងការចុះហត្ថលេខារវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី នៅវិមានសន្តិភាព បានបញ្ចប់ហើយ !
FN ៖ រហូតដល់ម៉ោង៥៖០០នាទីល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិង លោក តូនី តាន់ កេងយាំ ប្រធានាធិបតីសិង្ហបុរី ក៏ដូចជាពិធីចុះហត្ថលេខាលើអនុស្សារណៈចំនួន នៅវិមានសន្តិភាពនោះ បានបញ្ចប់ហើយ។ ខណៈពេលនេះ លោក តូនី តាន់ កេងយាំ កំពុងចាកចេញពីវិមានសន្តិភាព ទៅកាន់សណ្ឋាគារសូហ្វីតែលវិញ។ អនុស្សារណៈចំនួន២ ដែលត្រូវចុះហត្ថលេខាក្នុងនោះរួមមាន៖ ទី១៖ អនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រវាងក្រសួងការងារកម្ពុជា ជាមួយវិទ្យាស្ថានអប់រំបច្ចេកទេសសិង្ហបុរី។ ទី២៖ ពិធីចុះហត្ថលេខាលើអនុស្សារណៈ រវាងមន្ទីរពេទ្យកាល់ម៉ែត្រ ជាមួយនឹងមន្ទីរពេទ្យ Tan Tock Seng ប្រទេសសិង្ហបុរី៕