អ្នកនាំពាក្យ គ.ជ.ប អះអាងថា នឹងអប់រំបក្សសង្រ្គោះជាតិ បើរកឃើញថា សកម្មជន «Pey Pey Ly» បានដៀមដាមដល់បក្សដទៃ
FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០១៧នេះថា គ.ជ.ប បានទទួលរួចហើយនូវវីដេអូរបស់កញ្ញា «Pey Pey Ly» សកម្មជនគណបក្ស សង្រ្គោះជាតិ ដែលបានដៀមដាម ដល់បក្សនយោបាយដទៃ ហើយ គ.ជ.ប កំពុងពិនិត្យ និងស្រាវជ្រាវស្វែងរកការពិតទៅលើវីដេអូនេះ។ លោក ហង្ស ពុទ្ធា ថា គ.ជ.ប នឹងជូនដំណឹងដល់ គណបក្សសង្រ្គោះជាតិ ឲ្យធ្វើការអប់រំលើសកម្មជនរបស់ខ្លួន ហើយនឹងបន្តធ្វើតាមច្បាប់ ស្តីពីការបោះឆ្នោត បើបក្សនយោបាយមួយនេះ នៅតែបន្តឲ្យអ្នកគាំទ្រធ្វើសកម្មភាពផ្ទុយពីច្បាប់។ នៅវេលាម៉ោង ៨៖២៣នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ដែលជាថ្ងៃទី២ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត កញ្ញា «Pey Pey Ly» ដែលជាសកម្មជនគណបក្សសង្រ្គោះជាតិ បានធ្វើវីដេអូមួយបង្ហោះលើទំព័រ Facebook របស់ខ្លួនដោយបាននិយាយអម ដោយការសើចចំអកផងថា «គណបក្សមួយនោះហួសចិត្តអត់មានខ្មែរទៅហែ…