គ.ជ.ប ចេញលិខិតប្រាប់លោក កឹម សុខា ពាក់ព័ន្ធបញ្ហាកៀងគរអ្នកគាំទ្រមកពីតាមបណ្ដាខេត្ត ដើម្បីឃោសនានៅថ្ងៃនេះ គឺផ្ទុយពីកិច្ចព្រមព្រៀងជាមួយសាលារាជធានីភ្នំពេញ
FN ៖ បន្ទាប់ពី គ.ជ.ប ទទួលបានលិខិតស្នើសុំពីសាលារាជធានីភ្នំពេញ, គ.ជ.ប ចេញលិខិតប្រាប់លោក កឹម សុខា ពាក់ព័ន្ធបញ្ហាកៀងគរអ្នកគាំទ្រ មកពីតាមបណ្ដាខេត្ត ដើម្បីឃោសនានៅថ្ងៃនេះ គឺផ្ទុយពីកិច្ចព្រមព្រៀងជាមួយសាលារាជធានីភ្នំពេញ។ គ.ជ.ប បានបញ្ជាក់នៅក្នុងលិខិតថា៖ ប្រសិនបើគណបក្សសង្រ្គោះជាតិ បានគៀងគរអ្នកគាំទ្រអ្នកគាំទ្រពីបណ្តា ខេត្តមកចូលរួមដង្ហែក្បួន ឃោសនានៅរាជធានីភ្នំពេញ ដូចដែលរដ្ឋបាលរាជធានីភ្នំពេញ បានទទួលព័ត៌មានមែន ជាហេតុធ្វើឲ្យមានការកកស្ទះចរាចរប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ និងផ្ទុយពីកំណត់ហេតុចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ រវាងរដ្ឋបាលរាជធានីភ្នំពេញ គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងតំណាងគណៈកម្មការប្រតិបត្តិគណបក្សសង្រ្គោះជាតិរាជធានីភ្នំពេញ។ សូមជម្រាបថា សាលារាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ហៅកាត់ថា គ.ជ.ប ចាត់វិធានការឲ្យទាន់ពេលដល់គណបក្សសង្គ្រោះជាតិ ដែលមានបំណង់ចង់កៀងគរ អ្នកគាំទ្រមកពីតាមបណ្ដាខេត្តផ្សេង ដើម្បីមកឃោសនានៅថ្ងៃទី២ ខែមិថុនានេះ ឲ្យបញ្ឈប់សកម្មភាពនេះបន្ទាន់ ព្រោះវាផ្ទុយពីច្បាប់របស់ គ.ជ.ប។ សាលារាជធានីភ្នំពេញ បានឲ្យដឹងថា «ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលព័ត៌មានថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧…