ឱកាសបុណ្យចូលឆ្នាំចិន សម្តេចតេជោ ហ៊ុន សែន ជូនពរជនរួមជាតិ និងបងប្អូនខ្មែរជាប់សែស្រឡាយចិន មានសេចក្តីសុខ សុភមង្គល មានលាភសំណាងលុយកាក់ហូរចូលគ្រប់ក្រុមគ្រួសារ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដែលជាថ្ងៃសែនចូលឆ្នាំចិន បានផ្ញើសារតាមរយៈ Facebook របស់សម្តេច ដោយជូនពរដល់ជនរួមជាតិ និងបងប្អូនខ្មែរជាប់សែស្រឡាយចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល និងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារ។ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការដុតធូបទៀន ក្នុងឱកាសពិធីបុណ្យនេះ និងអំពាវនាដល់ប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តតាមទីជិតឆ្ងាយ សូមគោរពច្បាប់ចរាចរណ៍ និងមានសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន សរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិននេះ ខ្ញុំនិងភរិយាសូមជូនពរដល់បងប្អូនខ្មែរ កាត់ចិនទាំងអស់ និងជនរួមជាតិដែលចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាងលុយកាក់ហូរចូលគ្រប់ៗក្រុមគ្រួសារកុំបីខាន។ នៅក្នុងថ្ងៃសែននេះ សូមបងប្អូនប្រុងប្រយ័ត្នភ្លើងអគ្គិភ័យ ដែលអាចបណ្តាលមកពីការដុតធូបទៀនមិនបានប្រុងប្រយ័ត្ន។ សូមបងប្អូនធ្វើដំណើរកំសាន្ត ជិតឆ្ងាយមានសុខសុវត្ថិភាព និងបានសប្បាយជួបជុំក្រុមគ្រួសារកុំបីខានឡើយ»។ សូមជម្រាបថា បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន។ នៅឆ្នាំ២០១៨នេះ…