ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានានៅក្នុងវត្តឈូកវ៉ា ទើបសាងសង់រួចតម្លៃជាង៩១ម៉ឺនដុល្លារអាមេរិក
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ០៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តឈូកវ៉ា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលទើបនឹងសាងសង់រួច។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីអារាមជាទីជម្រកដ៏កក់ក្តៅសម្រាប់លោកយាយ លោកតា ក៏ដូចជាយុវជនសិស្ស និស្សិតរបស់កម្ពុជា។ * សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា អាណាចក្រ និងពុទ្ធចក្រមិនអាចកាត់ផ្តាច់ពីគ្នានោះឡើយ ពោលបើអាណាចក្រដាក់ចេញនូវបន្ទាត់ដឹកនាំមិនបានត្រឹមត្រូវនោះ ផ្នែកពុទ្ធចក្រក៏នឹងត្រូវប៉ះពាល់ផងដែរ ដូចជាក្នុងរបបខ្មែរក្រហមទីអារាមត្រូវបាត់គេបំបាត់ចោល។ * សម្តេចតេជោ បានរំលឹកថា ពីឆ្នាំ១៩៧០ ដល់៧៥ ទីអារាមក្លាយជាមូលដ្ឋានរបស់កងទ័ព ហើយក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទីអារាមត្រូវបានបំបាត់ចោល ហើយក៏ត្រូវបានយកធ្វើជាកន្លែងពិឃាតមនុស្សផងដែរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…