មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម៖ នៅឆ្នាំ២០១៩ខាងមុខ ខេត្តកំពង់ធំ នឹងផលិតពូជស្រូវក្រអូបឲ្យបានជាង១ម៉ឺនតោន ដើម្បីជំរុញការផលិតចេញជាអង្ករកម្ពុជាសុទ្ធល្អ សម្រាប់ការនាំចេញ
FN ៖ កញ្ញាបណ្ឌិត ចាន់ ផលលឿន អគ្គនាយិការង នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានគម្រោងផលិតកម្មស្បៀង (BFP) បានលើកឡើងថា ក្នុងឆ្នាំ២០១៩ខាងមុខ ខេត្តកំពង់ធំ នឹងផលិតពូជស្រូវក្រអូបឱ្យបាន១ម៉ឺន៥ពាន់តោន ក្នុងនោះ មានគ្រាប់ពូជស្រូវផ្ការំដួលចំនួន៧ពាន់តោន និងពូជស្រូវសែនក្រអូប រួមនឹងពូជស្រូវផ្សេងៗទៀត ចំនួន៨ពាន់តោន ដើម្បីជំរុញការផលិតចេញជាអង្ករកម្ពុជាសុទ្ធល្អ ឱ្យបានចំនួន២៥ម៉ឺនតោនក្នុងមួយឆ្នាំៗ។ កញ្ញាបណ្ឌិត ចាន់ ផលលឿន បានបែបនេះនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងពិធីប្រគល់ ទទួលសម្ភារ បរិក្ខារ និងគ្រឿងយន្តកសិកម្ម ជូនដល់កសិករដាំបន្លែ និងសហគមន៍ផលិតពូជស្រូវ របស់គម្រោងជំរុញផលិតកម្មស្បៀង (BFP) នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទទឹមនឹងនេះកញ្ញា ចាន់ ផលលឿន បានបន្តថា ដើម្បីលើកកម្ពស់កម្រិតជីវភាព និងសុខភាពរបស់ប្រជាកសិករ ត្រូវតែនាំគ្នាខិតខំដាំដំណាំ បន្លែតាមរបៀបធម្មជាតិ ដោយមិនត្រូវប្រើប្រាស់ ថ្នាំគីមីហួសហេតុពេក ជាពិសេសត្រូវផលិតឱ្យបានជាង២០តោន ក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត ដើម្បីចូលរួមកាត់បន្ថយការនាំបន្លែចូលមានជាតិគីមី…