ក្រសួងសេដ្ឋកិច្ច តម្រូវឲ្យម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ តម្រូវឲ្យដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ
FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ដល់ម្ចាស់អាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ទាំងអស់ ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត អាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត និងសុំអាជ្ញាបណ្ណអភិវឌ្ឍន៍ដីឡូតិ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ យោងតាមសេចក្ដីជូនដំណឹងបញ្ជាក់ថា «សម្រាប់អាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ ដែលមានទំហំក្រោម១០,០០០ម៉ែត្រការ៉េ (១ហិចតា) ត្រូវដាក់ពាក្យស្នើសុំពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ចំណែកអាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ មានទំហំចាប់ពី១០,០០០ម៉ែត្រការរ៉េ (១ហិចតា)ឡើងទៅ ត្រូវដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណអភិវឌ្ឍន៍ដីឡូតិ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើក្រសួង ឬមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាត់វិធានការរដ្ឋបាលធ្វើការផាកពិន័យ៕