ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារថ្មីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ FN
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារថ្មីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅខណ្ឌដូនពេញ (នៅជាប់សាលារាជធានីភ្នំពេញ)។ អគារទីស្តីការក្រសួងប្រៃសណីយ៍ ដែលជាអគារស្រស់ស្អាតប្លែកភ្នែកមួយ ត្រូវបានសាងសង់អស់ទឹកប្រាក់ប្រមានជាង៧.៦លានដុល្លារអាមេរិក។ ចំពោះអគារ A ខាងមុខ មានកម្ពស់៤ជាន់, អគារ B មានកម្ពស់ ៥ជាន់, អគារ C មានកំពស់៤ជាន់៕ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖ * សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដីទីតាំងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ថ្មី ប្រសិនបើសម្តេចមិនម៉ឹងម៉ាត់ទេ មិនអាចរក្សាបាននោះទេ ព្រោះមានក្រុមហ៊ុនជាច្រើន បានព្យាយាមទិញយកដីនេះ តែសម្តេចមិនព្រម ព្រោះរក្សាទុកសម្រាប់ធ្វើអគាររបស់រដ្ឋ។ * សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរផងដែរ ចំពោះការរីកចម្រើន និងការវិវឌ្ឍន៍ជាបន្តបន្ទាប់លើវិស័យប្រៃសនីយ៍ និងទូរគមនាគមន៍នៅកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា…