សង្កថា និងសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងទិវាជនពិការកម្ពុជាលើកទី ១៨ និងទិវាជនពិការ អន្តរជាតិលើកទី ៣៤
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត លោក លោកស្រី បងប្អូនជនពិការ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ ជាទីស្រឡាញ់រាប់ឤន ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានមកចូលរួមក្នុងឱកាសប្រារព្ធ ទិវាជនពិការកម្ពុជាលើកទី ១៨ និងទិវាជនពិការអន្តរជាតិលើកទី ៣៤ ឆ្នាំ ២០១៦ ក្រោមប្រធានបទ « ផ្តល់ឤទិភាព និងសិទ្ធិអំណាចដល់ ជនពិការលើគ្រប់វិស័យ ដើម្បីសង្គមមួយគ្មានពិការភាព» ដែលត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ ។ ជាថ្មីម្តងទៀត ខ្ញុំសូមសំដែងនូវការគាំទ្រចំពោះការបន្តកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្រប់ក្រសួង ស្ថាប័ន ដៃគូ អភិវឌ្ឍ អង្គការសង្គមស៊ីវិល ក្រុមហ៊ុន សហគ្រាស សហគមន៍ និងក្រុមគ្រួសារលើការលើកកម្ពស់សិទ្ធិ សមត្ថ ភាព ជំនាញវិជ្ជាជីវៈ ព្រមទាំងការផ្តល់តម្លៃ និងសេចក្តីថ្លៃថ្នូរដល់ជនពិការគ្រប់រូបក្នុងនាមជាមនុស្សជាតិ ។…