ទូតចប់អាណត្តិរបស់អូស្ត្រាលី ស្ញប់ស្ញែងចំពោះការរីកចម្រើននៅកម្ពុជា និងសន្យាជួយធ្វើឱ្យសេដ្ឋកិច្ចកាន់តែប្រសើរ
FN ៖ លោកស្រី អែនជែលឡា ខកខូរិន (Angela Corcoran) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលនឹងត្រូវបញ្ចប់អាណត្តិការងារពីប្រទេសកម្ពុជាក្នុងពេលខាងមុខដ៏ខ្លីនេះ បានបង្ហាញការស្ញប់ស្ញែងចំពោះការរីកមច្រើននៅកម្ពុជា និងបានអះអាងថា រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរថែមទៀត។ ការបញ្ជាក់របស់លោកស្រី អែនជែលឡា ខកខូរិន បានធ្វើឡើងក្នុងពេលលោកស្រីអញ្ជើញចូលជួបជម្រាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះនៅវិមានសន្តិភាព។ យោងតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនាព្រឹកមិញនេះ លោកស្រីឯកអគ្គរដ្ឋទូតចប់អាណត្តិ អែនជែលឡា ខកខូរិន បានរំលឹកថា លោកស្រី ធ្លាប់បានមកកម្ពុជាក្នុងអំឡុងឆ្នាំ១៩៩៣ និង១៩៩៤ ដែលពេលនោះរាជធានីភ្នំពេញ ជាតំបន់រហោឋានមួយ។ ប៉ុន្តែរាជធានីភ្នំពេញនាពេលបច្ចុប្បន្នក្នុងកែវភ្នែករបស់លោកស្រី ជារាជធានីមួយស្រស់បំព្រង មានការអភិវឌ្ឍ រីកចម្រើនជឿនលឿនដែលនឹកស្មានមិនដល់នោះឡើយ។ នេះជាការលើកឡើងរបស់លោកស្រី អែនជែលឡា ខកខូរិន ហើយត្រូវបានដកស្រង់សម្តីមកបញ្ជាក់បន្ថែមដោយលោក អ៊ាង សុផល្លែត។ ក្រៅពីសរសើរដល់ភាពរីកចម្រើនរបស់កម្ពុជាហើយនោះ លោកស្រី អែនជែលឡា ខកខូរិន ក៏បានបង្ហាញភាពរីករាយផងដែរ ដែលប្រទេសអូស្ត្រាលីរបស់លោកស្រី…