ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង៖ បច្ចុប្បន្ននេះ រោងចក្រហុងកុងចំនួន៨៨ កំពុងដំណើរការនៅកម្ពុជា ដោយផ្តល់ការងារដល់ ពលរដ្ឋខ្មែរ ជាង៣ម៉ឺននាក់
FN ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា បច្ចុប្បន្ននេះ មានរោងចក្រផលិតស្បែកជើង និងកាត់ដេរ ប្រហែល៨៨ ដែលគ្រប់គ្រងដោយក្រុមហ៊ុនហុងកុង កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា និងមានកម្មករប្រមាណជា ៣៥០០០ នាក់។ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងបែបនេះ ក្នុងឱកាសចូលរួមជាអធិបតីភាពក្នុងពិធីអបអរសាទរខួបទី២០ នៃតំបន់រដ្ឋបាលពិសេស ហុងកុង នៅយប់ថ្ងៃ ទី១០ ខែសីហា ឆ្នាំ២០១៧។ លោក ហោ ណាំហុង បានឲ្យដឹងថា ហុងកុង គឺជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី៦ និងជាប្រទេសនាំចូលធំបំផុតលំដាប់ទី៥ របស់កម្ពុជា ដោយកាលពីឆ្នាំ២០១៦ ពាណិជ្ជកម្មទ្វេភាគីសម្រេចបាន៧៣១លានដុល្លារអាមេរិក ។ លោក ហោ ណាំហុង បានថ្លែងថា «បច្ចុប្បន្នមានរោងចក្រផលិតស្បែកជើង និងកាត់ដេរប្រហែល៨៨ ដែលគ្រប់គ្រងដោយហុងកុង កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា មានកម្មករប្រមាណជា ៣៥០០០នាក់ ជាងនេះទៅទៀត កម្ពុជាអាចនឹងទទួលបានផលប្រយោជន៍ កាន់តែច្រើនទៀត ពីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយហុងកុង ដែលជាមជ្ឈមណ្ឌលសំចតឆ្លងកាត់ ជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិក…