ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន
FN ៖ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជួបសំណេះសំណាលជាមួយតំណាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យនៅតាមស្ថាប័ន និងក្រសួងនានា ប្រមាណជាង១ពាន់នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីនេះ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំជាមួយអ្នកព័ត៌មាននៅរសៀលនេះ មិនមែនជាការអបអរសាទរខួប ៣២ឆ្នាំ នៃការឡើងធ្វើជានាយករដ្ឋមន្រ្តីរបស់សម្តេចនោះឡើយ។ សម្តេចតេជោ ក៏បានប្រកាសរៀបចំឲ្យមានការជួបជុំជាមួយអ្នកព័ត៌មានរាល់ឆ្នាំ។ * សម្តេចតេជោ ហ៊ុន សែន សូមអធ្យាស្រ័យចំពោះអ្នកព័ត៌មានមួយចំនួន ដែលមិនបានអញ្ជើញចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយសម្តេច។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅឆ្នាំក្រោយសូមបើកឱកាសឲ្យអ្នកព័ត៌មានប្រឆាំងឲ្យចូលរួមជាមួយសម្តេចដោយពេញទី ដើម្បីបានផ្លាស់ប្តូរទស្សនៈជាមួយគ្នា។ សម្តេចតេជោ ហ៊ុន សែន ថា សម្តេចមិនត្រូវការគ្រប់គ្រងក្រុមអ្នកព័ត៌មានបរទេសនោះទេ គឺសម្តេចត្រូវតែអ្នកកាសែតជាជនជាតិខ្មែរតែប៉ុណ្ណោះ។ * សម្តេចតេជោ ហ៊ុន សែន ថា អ្នកដែលចូលរួមក្នុងកម្មវិធីជួបជុំមិនតម្រូវឲ្យសរសេរគាំទ្រសម្តេចនោះឡើយ។ ប៉ុន្តែក្រោមដំបូលព្រះមហាក្សត្រ…