សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យនាយករដ្ឋមន្ត្រីចិន ជួយជំរុញការទិញស្ករអំពៅពីកម្ពុជា
FN ៖ ក្នុងជំនួបពិភាក្សាទ្វេភាគី រវាងប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្ដីចិន លី ខឺឈាង នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យភាគីចិនជួយជំរុញទិញស្ករអំពៅពីកម្ពុជា ដើម្បីជំរុញការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសចិន ឲ្យកាន់តែរីកធំធាត់ឡើងថែមទៀត។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយជំនួបពិភាក្សារការងារ រវាងសម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្ដីចិនថា ឆ្លើយតបនឹងសំណើររបស់សម្ដេចតេជោ ក្នុងជំរុញឲ្យចិនទិញស្ករអំពៅពីកម្ពុជានោះ នាយករដ្ឋមន្រ្ដី លោម លី ខឺឈាង បានសន្យាជំរុញឲ្យរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មចិន ជួបប្រជុំពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មក ដើម្បីឈានទៅដល់ការចុះកិច្ចព្រមព្រៀង ទិញលក់ស្ករអំពៅ នៅពេលអនាគត។ របាយការណ៍ការនាំចេញនាំចូលកម្ពុជាចិន របស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ស្ករអំពៅកម្ពុជា មិនមានក្នុងបញ្ជីឈ្មោះមុខទំនិញ ឬផលិតផលកសិកម្ម ដែលត្រូវនាំចេញទៅប្រទេសចិនឡើយ។ ស្ករអំពៅកម្ពុជាភាគច្រើនបំផុត នាំចេញទៅសហគមន៍អឺរ៉ុប។ សហគមន៍អឺរ៉ុប ដែលថ្មីៗនេះ សភារបស់ពួកគេបានស្នើឲ្យគណៈកម្មការអឺរ៉ុប ពិចារណាក្នុងការរឹតត្បឹត…