សម្តេចតេជោ ហ៊ុន សែន ប្រាប់អ្នកវិនិយោគជប៉ុនថា ភាពរីកចម្រើនរបស់កម្ពុជាមិនអាចខ្វះការវិនិយោគ របស់ក្រុមហ៊ុនជប៉ុន
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ភាពរីកចម្រើនរបស់កម្ពុជា ក៏ដូចជាការឈានទៅសម្រេចគោលដៅក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ មិនអាចកាត់ផ្តាច់ និងមិនអាចខ្វះបាននូវការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននោះឡើយ។ ក្នុងន័យនេះសម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវដល់វិនិយោគិនជប៉ុនបន្តបណ្តាក់ទុនរកស៊ីនៅកម្ពុជាឲ្យបាន កាន់តែច្រើនថែមទៀត។ ការថ្លែងបញ្ជាក់ពីការដើរតួនាទីដ៏សំខាន់របស់អ្នកវិនិយោគជប៉ុនសម្រាប់ការអភិវឌ្ឍន៍របស់កម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្ដីពីការវិនិយោគ រៀបចំដោយសមាគមជប៉ុន-កម្ពុជា និងអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) នាទីក្រុងតូក្យូ ទីកន្លែងដែលសម្តេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ច។ នៅចំពោះមុខអ្នកវិនិយោគរបស់ជប៉ុនជាច្រើននាក់នោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេចមិនបោះបង់ចោលការប្រឹងប្រែងរបស់សម្តេចក្នុងការ ទាក់ទាញអ្នកវិនិយោគជប៉ុនមកកាន់ប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណ ២០ឆ្នាំចុងក្រោយនេះនោះឡើយ។ សម្តេចបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ កំពុងទទួលបានផលជាបណ្តើរៗហើយ ដោយមានអ្នកវិនិយោគជាច្រើនកំពុងបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា «ខ្ញុំមិនបោះបង់ចោលនូវការខិតខំរបស់ខ្ញុំដែលមានជាង ២០ឆ្នាំមកនេះ គឺការខិតខំដើម្បីទាក់ទាញអ្នកវិនិយោគជប៉ុនទៅកាន់ប្រទេសកម្ពុជា»។ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរ…