ក្រសួងពាណិជ្ជកម្មពន្យល់បន្ថែមជុំវិញ ករណីសហរដ្ឋអាមេរិក បន្ដអនុគ្រោះពន្ធទូទៅ (GSP) ដល់កម្ពុជា
FN ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងមួយ បញ្ជាក់ពីព័ត៌មានដែលរដ្ឋាភិបាលអាមេរិក របស់លោកប្រធាធិបតី ដូណាល់ ត្រាំ ទើបចុះហត្ថលេខាលើច្បាប់ ដើម្បីបន្ដឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់រយៈពេល២ឆ្នាំបន្ដទៀត ចាប់ពីឆ្នាំ២០១៨-២០២០។ បន្ទាប់ពីទទួលដំណឹងនេះ មជ្ឈដ្ឋានមួយបានបង្ហាញពីភាពភ្ញាក់ផ្អើល និងមានចម្ងល់មួយចំនួន ពាក់ព័ន្ធការអនុគ្រោះពន្ធតាមប្រព័ន្ធ GSP។ ដើម្បីបង្ហាញ និងពន្យល់អំពីករណីនេះ បណ្ដាញព័ត៌មាន Fresh News បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក សួន ប្រសិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្ដរជាតិ ដើម្បីឲ្យលោកពន្យល់បន្ថែម។ លោក សួន ប្រសិទ្ធ បានពន្យល់ថា រដ្ឋាភិបាលអាមេរិក តែងតែអនុវត្តន៍ការផ្ដល់នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) រយៈពេល២ឆ្នាំម្ដង ហើយចុងក្រោយប្រព័ន្ធអនុគ្រោះពន្ធទូទៅនេះ ត្រូវរដ្ឋាភិបាលអាមេរិក បញ្ចប់ត្រឹមខែធ្នូ ឆ្នាំ២០១៧។ លោកបន្ថែមថា ដោយសាររដ្ឋាភិបាលលោក ដូណាល់ ត្រាំ មានភាពយឺតយ៉ាវ ក្នុងការស្នើច្បាប់ទៅសភា ដើម្បីអនុម័តនោះ ទើបចាប់ពីមករាដល់ ខែមេសា ឆ្នាំ២០១៨ អង្គភាពគយរបស់អាមេរិក បានអនុវត្តន៍ការយកពន្ធចំពោះទំនិញនាំចូល ដោយមិនបានគិត…