គ.ជ.ប ចេញសេចក្តីប្រកាសផ្លូវការអំពី គុណភាពទឹកខ្មៅជ្រលក់ម្រាមដៃ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦
FN ៖ បន្ទាប់ពីមានមជ្ឈដ្ឋានអគតិមួយចំនួនតូចទាំងក្នុង និងក្រៅប្រទេស បានលើកឡើងថា ទឹកខ្មៅជ្រលក់ម្រាមដៃសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ធ្វើឲ្យមនុស្សស្លាប់ក្រោយពីបានជ្រលក់ម្រាមដៃ ២៤ម៉ោងនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានច្រានចោលចំពោះការចោទប្រកាន់នេះ ហើយបានចេញសេចក្តីប្រកាសជាផ្លូវការមួយ។ ដើម្បីបង្ហាញតម្លាភាព និងសុចរិភាពការងាររបស់គ.ជ.ប នៅព្រឹកនេះ គ.ជ.ប បានរៀបចំពិធីបង្ហាញគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ នៅសាលប្រជុំក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងគណបក្សនយោបាយ តំណាងក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ តំណាងស្ថានទូត ស្ថានទូតចិន ស្ថានទូតទីម័រ ស្ថានទូតហ្វីលីពីន តំណាងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ១០០នាក់។ ក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា «នៅក្នុងឱកាសនេះ មានតំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងសមាជិកគ.ជ.ប ២រូបគឺ លោក ហ៊ែល សារ៉ាត់ ប្រធានដឹកនាំកិច្ចប្រជុំ និងលោក ឌឹម សុវណ្ណរុំ អ្នកនាំពាក្យគ.ជ.ប សរុប១២រូប បានធ្វើការសាកល្បងជ្រលក់ម្រាមដៃចូលក្នុងដបទឹកខ្មៅ ដែលជាលទ្ធផលបង្ហាញថាឲ្យឃើញថា ទឹកខ្មៅនោះពិតជាមានគុណភាពល្អ ដោយមិនអាចលាងជ្រះក្នុងរយៈពេលខ្លីបានទេ ទោះបីជាប្រើទឹកលាងសម្អាតរហូត ៥ប្រភេទខុសៗគ្នាក៏ដោយ ហើយទឹកខ្មៅនេះមិនប៉ះពាល់ដល់សុខភាពទេ»។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ គ.ជ.ប…