កម្ពុជា – គោលដៅវប្បធម៌ពេញនិយមលើពិភពលោក
ថ្ងៃទី ២២ មិថុនា ២០១៦, នៅអគារសន្តិភាព នៃទីស្តីការគណរដ្ឋមន្ត្រី, ព្រមគ្នានឹងការប្រគល់ជ័យលាភី “កម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុតលើពិភពលោក ឆ្នាំ២០១៦” និងការប្រកាសចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” លើកទីមួយ, បណ្ឌិតសភាទេសចរណ៍អឺរ៉ុបនៃក្រុមប្រឹក្សាអឺរ៉ុប ស្តីពីទេសចរណ៍ និងពាណិជ្ជកម្ម បានប្រគល់ផងដែរ នូវងារជា សមាជិកបណ្ឌិតសភាកិត្តិយស ជូនសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន។ បណ្ឌិត Mircea Constantinescu ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប បានលើកឡើងថា សម្ដេចតេជោ ជាបុគ្គលដែលមានបុគ្គលិកលក្ខណៈដ៏អស្ចារ្យម្នាក់ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ទាំងក្នុងអតីតកាល និងបច្ចុប្បន្នកាលនៃកម្ពុជា ហើយបន្តផ្ដល់ជាកម្លាំងរុញច្រានឱ្យមានភាពថ្កុំថ្កើងដល់អនាគតរបស់កម្ពុជា និងជោគវាសនារបស់សកលលោកទាំងមូលផងដែរ។ លោកបានសង្កត់ធ្ងន់ពីភាពរស់រវើក និងសកម្មភាពយ៉ាងអស្ចារ្យរបស់សម្ដេចតេជោ ដែលបានរីកសាយជិត ៥ ទសវត្សមកហើយ ជាមួយនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិសាស្ត្រ ការតស៊ូ ភាពគង់វង្សស្ថិតស្ថេរ និងក្ដីសង្ឈឹមរបស់ប្រជាជនកម្ពុជា។ លោកអះអាងថា សកម្មភាពសម្តេចតេជោ ហ៊ុន សែន ដែលយកចិត្តទុកដាក់ខ្ពស់ និងយូរអង្វែងលើការសម្របសម្រួលការអភិវឌ្ឍវិស័យវប្បធម៌ និងទេសចរណ៍ ឆ្លុះបញ្ចាំងឱ្យឃើញថា ពីប្រទេសមួយដែលត្រូវបានបំផ្លិចបំផ្លាញដោយភ្លើងសង្គ្រាម និងការអត់ឃ្លាន,…