លោក ស៊ុន ចាន់ថុល ពន្យល់អំពីរឿងរថយន្តដឹកទូកុងតឺន័រវែងដែលមហាជនកំពុងមានចម្ងល់ ហើយអះអាងថា មន្ត្រីជំនាញមិនល្ងង់ដល់ទៅកាត់ទូកុងតឺន័រដែលជាខ្នាតអន្តរជាតិនោះទេ
FN ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញមកអះអាងថា មន្ត្រីជំនាញរបស់លោក មិនបានកាត់ទូកុងតឺន័រនោះទេ ពោលគ្រាន់តែវាស់វែង និងគូស ដើម្បីកត់សម្គាល់ថា ពីការលើសរបស់ទូកុងតឺន័រតែប៉ុណ្ណោះ។ លោករដ្ឋមន្ត្រីអះអាងថា ទូកុងតឺន័រមិនលើសនោះទេ អ្វីដែលលើសគឺក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន បានយករថយន្តក្បាលវែងយកមកអូស ឬដឹកទូកុងតឺន័រទាំងនេះ ទើបធ្វើឲ្យមានការលើសប្រវែង ដែលខុសនឹងច្បាប់ចរាចរណ៍នៅកម្ពុជា តែបើប្រើក្បាលដឹក និងអូសខ្លីមិនមានបញ្ហាចោទនោះឡើយ។ ការចេញមកពន្យល់របស់លោករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មពីក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន បានកាត់ទូកុងតឹន័រ។ លោក ចាន់ថុល ថា មន្ត្រីរបស់ក្រសួងមិនល្ងង់ដល់ថ្នាក់កាត់ទូកុងតឺន័រនោះទេ បើកាត់ទូកុងតឺន័រមិនមានអ្វីធ្វើគន្លឹះទាក់ជាមួយតួរថយន្តសណ្តោងនោះឡើយ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ជាមួយអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ យ៉ាងដូច្នេះថា «យើងមិនកាត់កុងតឺន័រទេ យើងបានវាស់ពីក្បាលខាងមុខ ទៅខាងក្រោយ ហើយក៏គូសគំនូសបញ្ជាក់ថា កុងតឺន័រហ្នឹងទាំងក្បាលទាំងអីទៅវាលើស១៦ម៉ែត្រ។ សូមជម្រាបថា ក្នុងច្បាប់យើងឲ្យ១៦ម៉ែត្រ ហើយខ្នាតអន្តរជាតិ ប្រទេសណា ដែលមានផ្លូវពីរគន្លង គឺគេឲ្យ ១៦ម៉ែត្រកន្លះ កុងតឺន័រ ៤៥នេះ…