រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំក្រុមការងារស្រុកព្រៃឈរ ៥០០នាក់ ស្វែងយល់ពីសមិទ្ធផល និងសក្តានុពលខេត្តព្រះសីហនុ
FN ៖ ដោយមានការផ្តួចផ្តើមពីឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រៃឈរ បានដឹកនាំលោកគ្រូ អ្នកគ្រូ វេជ្ជបណ្ឌិត និងប្រជាពលរដ្ឋស្រុកព្រៃឈរចំនួន ៥០០នាក់ ធ្វើទស្សនកិច្ចទៅកាន់ខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល។ ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនក្រុមការងារ និងប្រជាពលរដ្ឋ អំពីសក្តានុពលរបស់ខេត្តព្រះសីហនុ និង សារៈសំខាន់នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់បម្រើសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា។ លោករដ្ឋមន្ត្រីបានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងសាងសង់ផែពហុបំណងថ្មី ដើម្បីបម្រើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងពាណិជ្ជកម្ម ជាពិសេសការនាំចេញកសិផលកម្ពុជាដូចជា អង្ករ ចំណិតដំឡូងមីស្ងួត និងទំនិញរាយទៅកាន់ទីផ្សារអន្តរជាតិ និងផ្តល់សេវាភស្តុភាសម្រាប់ការរុករកប្រេងនៅក្នុងដែនសមុទ្រកម្ពុជា។ «នៅថ្ងៃអនាគត ខេត្តព្រះសីហនុនឹងក្លាយទៅជាទីក្រុងសិនចិនរបស់កម្ពុជា ដោយសារខេត្តនេះមានតំបន់សេដ្ឋកិច្ចពិសេស ដែលប្រមូលផ្តុំដោយរោងចក្រ សហគ្រាស និងអគារពាណិជ្ជកម្មទំនើបៗ ដើម្បីធ្វើពិពិធកម្មការងារជូនប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមគោលអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០១៥»។ លោក ប៉ាន…