ក្រសួងសុខាភិបាល៖ ឆ្នាំ២០១៦កន្លងទៅនេះ ប្រជាពលរដ្ឋកម្ពុជា ប្រមាណ១សែននាក់ ទទួលការព្យាបាលជំងឺផ្លូវចិត្ត
FN ៖ ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បញ្ជាក់ថា ឆ្នាំ២០១៦ ប្រជាពលរដ្ឋកម្ពុជា បានទទួលការព្យាបាលជំងឺផ្លូវចិត្ត ចំនួន១០៧,៤៩៧នាក់ ដែលក្នុងនោះមានជំងឺថប់បារម្ភ២១%, ជំងឺធ្លាក់ទឹកចិត្ត១៣%, វិបតិ្ត នៃការដេក១២%, វិកលចរិតរ៉ាំរ៉ៃ១១%, ជំងឺបាយប៉ូឡា៦%, ជំងឺមេនៀ៥% និងជំងឺផ្លូវចិត្តផ្សេងៗជាច្រើនទៀត៣១%។ នេះតាមការលើកឡើង របស់លោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ដ និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល បានថ្លែងក្នុងទិវាសុខភាពពិភពលោក០៧មេសា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ជំងឺធ្លាក់ទឹកចិត្ត» នាទីសី្តការក្រសួងសុខាភិបាលនៅថ្ងៃទី០៧មេសានេះ ។ លោកវេជ្ជបណ្ឌិត បន្តថា ចំនួនខាងលើនេះ អាចមានអត្រាទាបនៅឡើយ បើប្រៀបធៀបនឹងរបាយការណ៍ របស់អង្គការសុខភាពពិភពលោក ដែលបានបង្ហាញថា ជាមធ្យមប្រេវ៉ាឡង់ ចំនុចនៃជំងឺផ្លូវចិត្ត (ពីកម្រិតស្រាលទៅកម្រិតធ្ងន់) មានប្រមាណ១០% ក្នុងចំណោមមនុស្សពេញវ័យ នៃប្រជាពលរដ្ឋទូទៅ ។ ដោយផ្អែកលើប្រេវាឡង់នេះ នៅប្រទេសកម្ពុជា អាចមានអ្នកជំងឺផ្លូវចិត្ត ក្នុងចំណោមមនុស្សពេញវ័យ ប្រមាណ១លាននាក់ នេះបង្ហាញឲ្យឃើញថានៅមានអ្នកជំងឺផ្លូវចិត្តជាច្រើនទៀត ដែលមិនទាន់មកទទួលការព្យាបាល ។ លោកវេជ្ជបណ្ឌិតបន្ថែមថា ថ្មីៗនេះ ក្នុងឆ្នាំ២០១៦…