នាយកថ្មីធនាគារពិភពលោក៖ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ធនាគារពិភពលោកផ្តល់ថវិកាជាង៤៥០លានដុល្លារបន្ថែមទៀត សម្រាប់ជួយដល់កម្ពុជា
FN ៖ លោកស្រី អេឡែន ហ្គូលស្ទីន នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោក ប្រចាំតំបន់អាស៉ីអាគ្នេយ៍ អាស៉ីខាងកើត និងប៉ាស៉ីហ្វិច ដែលត្រូវបានតែងតាំងថ្មី បានថ្លែងនៅចំពោះមុខលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ធនាគារពិភពលោក បានវិភាជន៍(ផ្តល់ ឬបែងចែក) ថវិកាជាង៥៤០លានដុល្លារអាមេរិកបន្ថែមទៀត ក្នុងការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ការបញ្ជាក់យ៉ាងដូច្នេះរបស់លោកស្រី ធ្វើឡើងក្នុងឱកាសដែលលោកស្រី អេឡែន ហ្គូលស្ទីន អញ្ជើញចូលជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធ មុនីរ័ត្ន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅស្តីការក្រសួងសេដ្ឋកិច្ច នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ទើបចេញផ្សាយតាមរយៈ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃនេះ។ លោកស្រី អេឡែន ហ្គូលស្ទីន បានថ្លែងសន្យាទៀតថានឹងជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្រូបទាញយកថវិកាដែលវិភាជន៍ទុក មកប្រើប្រាស់ឲ្យអស់តាមផែនការ ដែលក្នុងន័យនេះ រាល់ការរៀបចំគម្រោងអនុវត្តជាក់ស្តែង ត្រូវតែស្របតាមតម្រូវការអាទិភាពពិតប្រាកដ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ក្នុងឋានៈជានាយកប្រចាំប្រទេស របស់ធនាគារពិភពលោក…