សម្តេចតេជោ ហ៊ុន សែន៖ ម្លប់សន្តិភាព ធ្វើឲ្យកម្ពុជាមានលទ្ធភាពរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិជាច្រើន
FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យ បានសម្តែងការអបអរសាទរជាមួយ ទិវារត់ប្រណាំងលើកទី២១ ដែលបានរៀបចំឡើងនៅបរិវេណប្រាសាទអង្គរលើទឹកដីសៀមរាប ដែលមានអ្នកចូលរួម រត់ប្រណាំងជាង ៩ពាន់នាក់។ ជាមួយនិងការអបអរសាទរទិវារត់ប្រណាំងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីសារមួយចំនួនទៅជនរួមជាតិកម្ពុជា ដែលធ្លាប់តែរងទុក្ខក្នុងភ្នក់ភ្លើង សង្រ្គាមពីអតីតកាលដ៏សែនវេទនាផងដែរថា ក្រោមម្លប់សន្តិភាពនាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យកម្ពុជា មានលទ្ធភាពរៀបចំពិធីលំដាប់អន្តរជាតិជាច្រើន។ តាមរយៈទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកស្វែងរកសន្តិភាពនៅកម្ពុជា បានថ្លែងយ៉ាងដូច្នេះ «សូមអបអរ សាទរ ទិវារត់ប្រណាំងលើកទី២១ នៅអង្គរវត្តព្រឹកនេះ! (21st Angkor Wat International Half Marathon 2016)។ នេះបង្ហាញអោយឃើញថា ក្រោមម្លប់សន្តិភាព កម្ពុជាកាន់តែអាចរៀបចំនូវពិធីលំដាប់អន្តរជាតិជាច្រើនក្នុងការរឹត ចំណងមិត្តភាព ផ្សព្វផ្សាយសន្តិភាព រៃអង្គាសមូលនិធិមនុស្សធម៍ និងទាក់ទាញព្រឹត្តិការណ៍កីឡាទេសចរណ៍ជាដើម»។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០១៦ កម្ពុជា បានរៀបចំទិវារត់ប្រណាំងលើកទី២១ នៅបរិវេណប្រាសាទ…