ផ្អាកបណ្ដោះអាសន្នការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម រយៈពេល១ខែ អនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា តទៅ
FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម របស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានារបស់វៀតណាម រយៈពេល១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ខាងមុខតទៅ។ នេះបើតាមលិខិតរបស់ ក្រសួងការបរទេស ផ្ញើជូនឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ ក្នុងលិខិតដដែលនោះ បានបញ្ជាក់អំពីករណីលើកលែងមួយចំនួនផងដែរ រួមមាន អ្នកជំងឺដែលត្រូវទៅព្យាបាលនៅប្រទេសវៀតណាម, អ្នកកាទូត, មន្ដ្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរ នៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។ ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញទេ ក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូលបណ្ដោះអាសន្ននេះ។ ជាមួយគ្នានេះ ក្រសួងការបរទេស ក៏បានប្រាប់ឲ្យឯកអគ្គរាជទូតកម្ពុជា នៅប្រទេសវៀតណាម សហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឲ្យអាជ្ញាធរនៃប្រទេសទាំងពីរ ជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ជូននាំចេញ និងនាំចូលទំនិញនានាដោយអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមវិធានការសុខាភិបាលប្រទេសទាំងពីរ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វៀតណាមមានករណីឆ្លងកូវីដ-១៩…