សេចក្តីដកស្រង់សង្កថា, អញ្ជើញជាអធិបតីពិធីសម្ពោធ The Sunrise Japan Hospital
ជប៉ុនបានផ្ដល់ជំនួយ និងជួយសាងសង់មន្ទីរពេទ្យជាច្រើនដល់កម្ពុជា ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានចូលរួមសម្ពោធដាក់អោយប្រើប្រាស់នូវមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ (The Sunrise Japan Hospital) ដែលជាមន្ទីរពេទ្យដំបូង វិនិយោគដោយឯកជនរបស់ជប៉ុន។ មុននឹង ចាប់ផ្ដើមនូវការវិនិយោគបែបនេះ រដ្ឋាភិបាល និងប្រជាជនជប៉ុនបានផ្ដល់មន្ទីរពេទ្យយ៉ាងច្រើនរួចមកហើយ សម្រាប់ប្រជាជនកម្ពុជា តាមរយៈជំនួយឥតសំណង។ បើខ្ញុំចាំមិនភ្លេចទេ ក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងទៅ នេះ ខ្ញុំបានរួមជាមួយនឹងអគ្គរដ្ឋទូតជប៉ុនប៉ុន្មានជំនាន់ ដើម្បីដើរសម្ពោធដាក់អោយប្រើប្រាស់មន្ទីរពេទ្យ នា នា ដូចជានៅទីក្រុងភ្នំពេញ ខេត្តកំពង់ចាម និងជាមួយនឹងខេត្តបន្ទាយមានជ័យជាដើម។ ទាំងអស់នោះ បានអោយឃើញអំពីការយកចិត្តទុកដាក់នៃសុខមាលភាពពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំ ពោះប្រជាជនកម្ពុជា។ មន្ទីរពេទ្យជប៉ុនសាន់រាយស៍ បានផ្សារទំនាក់ទំនងដ៏សំខាន់រវាងកម្ពុជា និងជប៉ុន នៅក្នុងការចាប់ផ្ដើមនៃការគិតគូរបន្ថែមទៀត វិស័យឯកជនជប៉ុនតាមរយៈរបាយការណ៍របស់លោក គីតា ហារ៉ា បានលើកឡើងអម្បាញ់មិញ អំពីការពិនិត្យនូវចំណុចដែលគួរត្រូវបំពេញតាមរយៈវិស័យឯកជននេះ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីសំដែងនូវអំណរគុណចំពោះឯកឧត្តម អូដាវ៉ារ៉ា (Kiyoshi ODAWARA) អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ដែលឯកឧត្តមបានអញ្ជើញមកទីនេះ ដើម្បីនាំមកនូវសារដ៏មានសារៈសំខាន់ពីឯកឧត្តមនាយករដ្ឋមន្រ្តី ជប៉ុន ស៊ិនហ្សូ អាបេ។ ពិតណាស់ ឯកឧត្តម ស៊ិនហ្សូ អាបេ បានលើកឡើងនៅក្នុងសារលិខិតនេះ…