សេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប ១0+១ ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន មីនេបៀ Minebea (Cambodia) នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
{Text} សុខសប្បាយទេក្មួយៗ ចាប់ផ្តើមរងាហើយ។ មើលប៉ុន្មាននាក់មានគ្រួសារ? ប៉ុន្មាននាក់ដែលមិនទាន់មានគ្រួសារ? អ្នកមានគ្រួសារលើកដៃមុន (ដាក់ដៃចុះ) ឥឡូវអ្នកអត់ទាន់មានគ្រួសារលើកដៃ (ដាក់ចុះ)។ ឥឡូវអ្នកដែលមានគូដណ្តឹងត្រៀមរៀបការមានប៉ុន្មាននាក់លើកដៃ? អរគុណណាស់ក្មួយៗ! ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជណាចក្រកម្ពុជាឯកឧត្តម យូស៊ី ហ៊ីសា កៃនុម៉ា អគ្គនាយក មីនេបៀ!ឯកឧត្តមលោកជំទាវ អស់លោក លោកស្រី ក្មួយៗកម្មករ/ការិនី ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ ជំនួសឱ្យការអានសន្ទរកថាព្រៀងទុក អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះដើម្បីនិយាយដោយផ្ទាល់វិញ (១) រោងចក្រនេះវាប្រៀបដូចជាកូនបង្កើត, ត្រីណាមកមុនគឺខ្ញុំទទួលទានមុនដោយមិនអាចរង់ចាំត្រីធំ, បើ បំពានលើ មីនេបៀ ថ្ងៃក្រោយបំពានលើក្រុមហ៊ុនផ្សេងដូចគ្នា, ចាប់ផ្តើមពីទុន ៣២លានដុល្លារ ដល់ជាង ៦០០ លានដុល្លារសហរដ្ឋអាមេរិក នេះជាលើកទី៤ ដែលខ្ញុំមកកាន់រោងចក្រ ដែលអម្បាញ់មិញឯកឧត្តម កៃនុម៉ា ក៏បានលើកឡើងថា រោងចក្រនេះវាប្រៀបដូចជាកូនបង្កើតរបស់ខ្ញុំ ហើយខ្ញុំត្រូវតែថែទាំវាឱ្យបានរីកលូតលាស់។ ពិតណាស់ហើយការបេ្តជ្ញាចិត្តរបស់ខ្ញុំបានក្លាយទៅជាការពិតមួយ។ នោះវាផ្តើមចេញពីជំនឿទុកចិត្ត។ រឿងធំនៅទីនេះ ដែលយើងដកស្រង់(ជាពិសោធន៍)បានគឺនៅត្រង់ពាក្យខ្លីមួយម៉ាត់ថា ជំនឿទុកចិត្ត។ ក្រុមហ៊ុនទុកចិត្តរាជរដ្ឋាភិបាល រាជរដ្ឋាភិបាលទុកចិត្តទៅលើក្រុមហ៊ុន កម្មករទុកចិត្តទៅលើក្រុមហ៊ុន ទៅលើរាជរដ្ឋាភិបាល រាជរដ្ឋាភិបាលទុកចិត្តទៅលើកម្មករ…