កម្ពុជាមានប្រភពផលិតអគ្គិសនីក្នុងស្រុកអានុភាព ៣,០៣៣មេហ្គាវ៉ាត់ ស្មើនឹងជាង ៧៥% ខណៈការនាំចូលអគ្គិសនីមាន ៩៨០ មេហ្គាវ៉ាត់
FN៖ របាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលបង្ហាញក្នុងសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២០-២០២១ និងលើកទិសដៅឆ្នាំ២០២២ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា នៅចុងឆ្នាំ២០២១ ប្រភពផលិតអគ្គិសនីក្នុងស្រុកមានអានុភាព ៣,០៣៣.០២មេហ្គាវ៉ាត់ ស្មើនឹង៧៥.៥៧% ខណៈការនាំចូលអគ្គិសនីមកពីប្រទេសជិតខាងមាន ៩៨០.៧៥មេហ្គាវ៉ាត់ ស្មើនឹង២៤.៤៣ភាគរយ។ ក្នុងរបាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ប្រភពអគ្គិសនី នាំចូលរួមមានមកពីប្រទេសថៃ មានចំនួន២៧៧.៣០មេហ្គាវ៉ាត់, វៀតណាម ៣៣២.៤៥មេហ្គាវ៉ាត់ និងឡាវ ៣៧១មេហ្គាវ៉ាត់។ បន្ថែមពីនេះ សម្រាប់ផែនការឆ្នាំ២០២២ កម្ពុជានឹងដំឡើងថាពលអគ្គិសនី រហូតដល់ ៣,១១៦.០២មេហ្គាវ៉ាត់ ស្មើនឹង៧៣.៣៧ភាគរយ ខណៈថាមពលអគ្គិសនីនាំចូលពីប្រទេសជិតខាងនឹងកើនឡើងដល់ ១,១៣០.៧៥មេហ្គាវ៉ាត់ ស្មើនឹង២៦.៦៣ភាគរយ។ ជាមួយគ្នានេះដែរ ប្រទេសកម្ពុជាកំពុងសាងសង់រោងចក្រ និងវារីអគ្គិសនី ដើម្បីផលិតអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងស្រុកចំនួន៨កន្លែង ដែលអាចផលិតបានចំនួនជាង ២,០០០មេហ្គាវ៉ាត់ ខណៈបច្ចុប្បការតភ្ជាប់បណ្ដាញអគ្គិសនីតាមភូមិសម្រេចបានជិត១០០ភាគរយហើយ។ អគ្គិសនីកម្ពុជា បានចុះកិច្ចព្រមព្រៀងទិញលក់អគ្គិសនី (PPA) ជាមួយក្រុមហ៊ុនជាច្រើន សម្រាប់គម្រោងផលិតអគ្គិសនី ហើយគម្រោងទាំងនោះ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍផ្សេងៗគ្នា។ របាយការណ៍បានបន្តថា គម្រោងកំពុងផលិតអគ្គិសនីទាំងអស់នោះមានប្រើដោយធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី កំពុងអនុវត្តនៅក្នុងខេត្តមួយចំនួន ក្នុងនោះមាន៖ ខេត្តព្រះសីហនុ ពោធិ៍សាត់…