រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចេញសេចក្តីណែនាំដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងការងារផ្តល់សេវាសុខាភិបាល
FN ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចេញសេចក្តីណែនាំដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ ឲ្យពង្រឹងការងារផ្តល់សេវាសុខាភិបាល ជាពិសេសថែទាំផ្នែកសម្ភព ដោយផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត។ តាមសេចក្តីណែនាំរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលដែលភ្នាក់ងារ Fresh News ទទួលបាននៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានឲ្យដឹងថាដើម្បីលើកកម្ពស់ ការផ្តល់សេវាថែទាំ និងព្យាបាលជំងឺប្រកបដោយគុណភាពឲ្យបានកាន់តែល្អប្រសើរឡើងជូនប្រជាពលរដ្ឋនៅតាមមណ្ឌលសុខភាព និងមន្ទីរ ពេទ្យបង្អែកស្របតាមគោលការណ៍ គោលនយោបាយអភិវឌ្ឍន៍ និងកំណែទម្រង់ប្រព័ន្ធតែទាំសុខភាពសង្គមក្នុងក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គម២០១៦ ដល់២០២៥៕