កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទអន្តរជាតិ គណៈកម្មការទន្លេមេគង្គ រយៈពេល២ថ្ងៃ
FN ៖ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានប្រារព្វរៀបចំសន្និសីទអន្តរជាតិគណៈកម្មការទន្លេមេគង្គ រយៈពេល០២ថ្ងៃ នាថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាសៀមរាប និងសាលសន្និសីទក្រុងសៀមរាប ខេត្តសៀមរាប ក្រោមប្រធានបទ «ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បី សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងអាងទន្លេមេគង្គ»។ សន្និសីទអន្តរជាតិ មានអ្នកចូលរួម ចំនួនប្រមាណជាង៤០០នាក់ ជាមន្រ្តីមកពីបណ្តាប្រទេសតាមដងទន្លេមេគង្គ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដៃគូអភិវឌ្ឍ ស្ថាប័នហិរញ្ញវត្ថុ អង្គការតំបន់និងអន្តរជាតិ អង្គការអាងទន្លេនានា គ្រឹះស្ថានសិក្សាស្រាវជា្រវ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ព្រមទាំងដៃគូពាក់ព័ន្ធផ្សេងទៀត។ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសបើកសន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ។ លោក លឹម គានហោ បានថ្លែងថា កម្ពុជា ពិតជាមានកិត្តិយសដ៏ធំធេង ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិគណៈកម្មការទន្លេមេគង្គ ដែលមានវត្តមាន អ្នកចូលរួមដ៏ច្រើនកុះករ ដែលមានមកពីប្រទេសក្នុងតំបន់មេគង្គ និងពីជុំវិញពិភពលោក និងបាន សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់អ្នកចូលរួមទាំងអស់ ដែលបានចូលរួមក្នុងសន្និសីទអន្តរជាតិ នាពេលនេះ។ លោករដ្ឋមន្រ្តី បានលើកឡើងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គថ្នាក់នាយករដ្ឋមន្រ្តី…