សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន ក្នុងឆ្នាំ២០១៩នេះ កាន់តែមានភាពរស់រវើក
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចង្អុលបង្ហាញដល់មន្រ្តីទាំងកម្ពុជា និងចិន គប្បីធ្វើយ៉ាងណាឲ្យទេសចរណ៍ និងវប្បធម៌នៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៩នេះ កាន់តែមានភាពរស់រវើក។ ជាងនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឲ្យមើលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានតាំងពីអតីតកាល ដែលមានចរិកជាប្រវត្តិសាស្ត្រ បន្តរីកចម្រើនកាន់តែខ្លាំងឡើងលើគ្រប់វិស័យ។ ការលើកទឹកចិត្ត និងជំរុញពីសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ នៅចំពោះមុខលោក ឡ ស៊ូកាង ( Luo Shugang) រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន ខណៈចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនៅវិមានសន្តិភាព។ ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយបញ្ចប់ជំនួប លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យដឹងថា លោក ឡ ស៊ូកាង បានសំដែងនូវការអបអរសាទរ ចំពោះសម្តេចតេជោ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកន្លងមក។ លោកថា ក្នុងជំនួបរវាងសម្ដេច ជាមួយប្រធានាធិបតី…