របាយការណ៍ក្រសួងការបរទេស៖ ឆ្នាំ២០១៧ កម្ពុជាបោះបង្គោលព្រំដែនជាមួយឡាវ-វៀតណាម-ថៃ បានចំនួន៤៧៩ នៅដល់២៦ មិនទាន់ឯកភាព
FN ៖ របាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួង និងគណៈកម្មាធិការចំរុះ ព្រំដែនកម្ពុជា បានសហការជាមួយគណៈកម្មាធិការចម្រុះព្រំដែនឡាវ-វៀតណាម និងថៃ ហើយឯកភាពគ្នាបោះបង្គោលព្រំដែនបានចំនួន៤៧៩ និងនៅសល់ចំនួន២៦ បង្គោលមិនទាន់ឯកភាពគ្នា។ លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា សម្រាប់កិច្ចការបោះបង្គោលព្រំដែន ជាមួយប្រទេសឡាវ, ភាគីទាំងពីរបានទទួលលទ្ធផលគួរឲ្យកត់សំគាល់ ដោយបានបោះបង្គោលព្រំដែនចំនួន១២១ លើចំនួនសរុប១៤៥បង្គោល មានចំនួន៤៦៤,៥គីឡូម៉ែត្រ លើ៥៤០គីឡូម៉ែត្រ ស្មើនឹង៨៦%។ ដោយឡែកសម្រាប់កិច្ចសហការជាមួយភាគីថៃ, កម្ពុជា-ថៃ បានស្វែងរក និងកំណត់ទីតាំងបង្គោលព្រំដែនចាស់ បោះដោយអាណានិគមបារាំង-សៀម បានចំនួន៧០បង្គោល លើបង្គោលសរុប៧៣ បង្គោល ដែលក្នុងចំនួននេះ ភាគីទាំងពីរបានឯកភាពគ្នាចំនួន៤៤បង្គោល និងមិនឯកភាព ចំនួន២៦បង្គោល និងបានសម្រេចចាប់ផ្តើម សាងសង់ស្ពាននៅស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ) បានណងអៀន (ខេត្តស្រះកែវ)។ ដោយឡែកជាមួយប្រទេសវៀតណាម ភាគីទាំងពីរបានឯកភាពលើខ្សែព្រំដែនចំនួន៨៤% និងបានបោះបង្គោលធំចំនួន៣១៤បង្គោល ក្នុងចំណោម៣៧៥ បង្គោល នៅលើផ្ទៃដីជាក់ស្តែង និងនៅសល់១៦% កំពុងបន្តចរចាដោះស្រាយ។ ជាការគួឲ្យកត់សំគាល់ក្រសួង…