ជំរុញការនាំចេញដំឡូងមីស្ងួត ៤០ម៉ឺនតោន ទៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ចាប់ពីឆ្នាំ២០២២-២០២៣
FN៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសហការរៀបចំពិធីចុះហត្ថលេខា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។ ពិធីត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក LAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។ ពិធីនេះក៏មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីជាន់ខ្ពស់ដែលជាតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ សមាគមភស្តុភារកម្មកម្ពុជា តំណាងសហព័ន្ធដំឡូងមីស្ងួតកម្ពុជា តំណាងក្រុមហ៊ុនកែច្នៃម្សៅដំឡូងមី និងតំណាងស្ថាប័នហិរញ្ញវត្ថុឯកជនផងដែរ។ ក្នុងពិធីនោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ បានបង្ហាញក្តីសោមនស្សរីករាយជាខ្លាំងដែលបានចូលរួមជាមួយ លោកអភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្មរវាង អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី…