រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌទៅសហគមអឺរ៉ុប កំពុងបន្តកើនឡើងក្រោមប្រព័ន្ធអនុគ្រោះ
FN ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌរបស់កម្ពុជា ទៅកាន់សហគមអឺរ៉ុប កំពុងបន្តកើនឡើងក្រោមប្រព័ន្ធអនុគ្រោះ។ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងដូច្នេះ ក្នុងពេលចូលរួមសន្និសីទព័ត៌មាន ដែលរៀបចំឡើងក្នុងពិធីតាំងពិព័រណ៍សម្លៀកបំពាក់ “APPAREL SOURCING PARIS 2017” ដែលប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី១៨-២១ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងពិធីនោះ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការរៀបចំ ដែលបានជ្រើសរើសកម្ពុជា ជាប្រទេសកិត្តិយស ក្នុងការចូលរួមក្នុងពិព័រណ៍នេះ។ លោករដ្ឋមន្រ្តី បានជម្រាបជូនវាគ្មិន អ្នកសារព័ត៌មាន និងពាណិជ្ជករដែលមកពីប្រទេសផ្សេងៗថា កម្ពុជា ជាប្រទេសតូចមួយក៏ពិតមែន ប៉ុន្តែកម្ពុជាជាប្រទេសមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ សំដៅបង្កបរិយាកាសធុរកិច្ចដ៏ល្អប្រសើរ ប្រែក្លាយកម្ពុជាឱ្យទៅជាគោលដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគ និងធ្វើធុរកិច្ច។ លោករដ្ឋមន្រ្តី បានបន្តថា វិស័យពាណិជ្ជកម្មកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច។ ការនាំចេញរបស់កម្ពុជា មានការកើនឡើងជាលំដាប់ ជាពិសេសការនាំចេញក្រោមប្រព័ន្ធអនុគ្រោះ “Everything But…