សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាបុរេប្រទានចំនួន៤.៦លានដុល្លារអាមេរិក សម្រាប់ដោះស្រាយជូនកម្មករជាង ៤ពាន់នាក់ ដែលថៅកែរត់ចោល!

FN ៖ ឆ្លើយតបនឹងសំណួរបស់ភ្នាក់ងារ Fresh News នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានណែនាំឱ្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធដោះស្រាយជាបន្ទាន់ ចំពោះករណីរោងចក្របិទទ្វារ ដោយម្ចាស់រត់ចោលកម្មករនោះ លោក ហេង សួរ អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់នូវចម្លើយប្រកបដោយក្តីរីករាយ នារសៀលថ្ងៃនេះថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់រួចហើយនូវ ថវិកាបុរេប្រទានប្រមាណ ៤.៦លានដុល្លារអាមេរិក សម្រាប់យកទៅទូទាត់ប្រាក់បៀវត្ស និងប្រាក់ផ្សេងៗ ជូនបងប្អូនកម្មករ និយោជិតចំនួនជាង ៤ពាន់នាក់ នៃរោងចក្រចំនួន៩ ដែលត្រូវ បិទទ្វារដោយម្ចាស់រត់ចោល។ លោក ហេង​ សួរ បានបញ្ជាក់ថា ចំពោះមុខលោករដ្ឋមន្រ្តី អ៉ិត សំហេង បានផ្តល់ការណែនាំដល់មន្ត្រីពាក់ព័ន្ធដើម្បីចុះទៅពិនិត្យគណនាទំហំទ្រព្យសម្បត្តិ និងត្រៀមទូទាត់ថវិកាជូនបងប្អូន កម្មករនិយោជិតចាប់ពីសប្តាហ៍ក្រោយនេះតទៅ។ ដូច្នេះសូមបងប្អូនកម្មករ និយោជិតនៃរោងចក្រទាំង៩ មានភាពហ្នឹងហ្នរ ហើយសូមជឿទុកចិត្តលើសម្តេចតេជោ ហ៊ុន សែន។ សម្តេចលោក បានចុះជាប់ជាមួយបងប្អូនកម្មករយើងដូច្នេះ លោកបានជ្រាបអំពីស្ថានភាពពិតរបស់បងប្អូនដូច្នេះ…